ព័ត៌មានជាតិ

លោក​ គឹម​ សុខរី​ យើងមានឱកាសក្នុងការប្រកបការងាររកស៊ីលក់ដូ​គ្រប់ប្រភេទនាពេលបច្ចុប្បន្នដោយសារប្រទេសយេីងមានសុខសន្តិភាព​ “

លោក​ គឹម​ សុខរី​ យើងមានឱកាសក្នុងការប្រកបការងាររកស៊ីលក់ដូ​គ្រប់ប្រភេទនាពេលបច្ចុប្បន្នដោយសារប្រទេសយេីងមានសុខសន្តិភាព​

ភ្នំពេញ: លេីកឡេីងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ផ្នែកអាជីវកម្មចល័ត​ នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃ ស.ស.យ.ក រាជធានីភ្នំពេញ លោក​ គឹម​ សុខរី​ នាយកកម្មវិធី​អាជីវកម្ម​ចល័ត​និងសំណង់​ នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ក្នុងកិច្ចប្រជុំបូកសរុបសទ្ធផលការងារសម្រេចបានរបស់ផ្នែកអាជីវកម្មចល័តក្នុងឆ្នាំ២០២២ នឹងលេីកទិសដៅអនុវត្តន៍បន្តក្នុងឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំដែលបូកសរុបដែលមានការចូលរួមពីថ្នាក់ដឹកនាំ​ សមាជិកសមាជិការប្រមាណ១៣០រូប​ បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍​របស់​ផ្នែក​អាជីវកម្ម​ លោក​ គឹម​ សុខរី​ ​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែលសម្រេច​បានក្នុងឆ្នាំ២០២២​ និងបាន​ផ្តល់​ជាអនុសាសន៍មួយចំនួនសម្រាប់​អនុវត្ត​ន៍ការងារបន្តក្នុងឆ្នាំ២០២៣ខាងមុខ​ ជូន​ដល់ថ្នាក់ដឹកនាំ​ ប្រធាន​ អនុប្រធានផ្នែក​ ប្រធានក្រុម អនុប្រធានក្រុម និងសមាជិកសមាជិកាទាំងចាស់និងថ្មីថា: “យើងត្រូវតែឆ្លៀតពេលរៀនសូត្របន្ថែមនូវចំណេះជំនាញមុខរបរ​របស់យេីងដោយឥតឈប់ឈដេីម្បីតាមទាន់ការវិវត្តន៍របស់សង្គម​ ជាពិសេសយេីងមិនត្រូវភ្លេចថា​ យើងមានឱកាសក្នុងការប្រកបការងាររកស៊ីលក់ដូ​គ្រប់ប្រភេទនាពេលបច្ចុប្បន្នដោយសារប្រទេសយេីងមានសុខសន្តិភាព​ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Back to top button