បុរសវ័យ៥២ឆ្នាំម្នាក់មានជំងឺមានជម្ងឺប្រចាំកាយមានជីវភាពខ្វះខាតរស់នៅភូមិអូរពង់មាន់ឃុំតាគ្រាម ស្រុកបាណន់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ លោក កង ប៊ន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិសាខា រួមជាមួយក្រុមកាកបាទក្រហមឃុំបាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់លោក ហេង អុយ អាយុ ៥២ ឆ្នាំមានជម្ងឺប្រចាំកាយធ្ងន់ធ្ង មានជីវភាពខ្វះខាតខ្លាំង ក្នុងបន្ទុកគ្រួសារចំនួន ៦នាក់ស្រី៣នាក់ រស់នៅភូមិអូរពង់មាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ លោក កង ប៊ន បានពាំនាំនូវប្រសាសន៍របស់ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកហេង អុយ
។ លោកអនុប្រធាន បានបញ្ជាក់ថា ៖ «ឯកឧត្តម សុខ លូ បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាករបស់លោក ហេង អុយ ឯកឧត្តម បានសម្តែងនូវក្តីអាណិតអាសូរ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែង និងនាំយកអំណោយជួយសម្រាលការលំបាកក្នុងការរស់នៅរបស់លោកហេង អុយ ផងដែរ
បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើនេះលោកហេង អុយ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដែលមានឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខា ដែលបានគិតគូរ ពីជីវភាពរស់នៅ រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការផងដែរ៕
អំណោយរបស់សាខាខេត្តបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម.ទឹកសុទ្ធ ៥ កេស ,មី ២ កេស
ត្រីខ ២ យួរ,ទឹកត្រី២យួរ ,ទឹកស៊ីអ៉ីវ ២យួរនិងថវិកាមួយចំនួនផងដែរ ។