ព័ត៌មានជាតិ
ឯកឧត្តម គង់ សោភ័ណ្ឌបានអញ្ជើញចូលរួមពិធីបេីកជាផ្លូវការមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលេីសាកលលោក

នាព្រឹកថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីបេីកជាផ្លូវការមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលេីសាកលលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍរីកចម្រើនយ៉ាង ឆាប់រហ័សគួរឱ្យកត់សម្គាល់ និងបានទាក់ទាញភ្ញៀវទេសចរណ៍ និងអន្តរជាតិ មកលេងកម្សាន្តច្រើននៅក្នុងពិធីបុណ្យសមុទ្រនាឆ្នាំនេះ៕










