ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់​​៖ «ការចិញ្ចឹមសត្វ នៅក្នុងសហគម៍បានកំពុងលើកកម្ពស់ជីវភាព និង ធានាការហូបចុកគ្រប់គ្រាន់ ការលើកកម្ពស់សុមាលភាព ជូនបងប្អូន កូនចៅប្រជាសហគមន៍យើង»

«ការចិញ្ចឹមសត្វ នៅក្នុងសហគម៍បានកំពុងលើកកម្ពស់ជីវភាព និង ធានាការហូបចុកគ្រប់គ្រាន់ ការលើកកម្ពស់សុមាលភាព ជូនបងប្អូន កូនចៅប្រជាសហគមន៍យើង» នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសចុះពិនិត្យចិញ្ចឹមពូជគោរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃថ្មគោល ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ឯកឧត្តមបានបន្តថា ការចិញ្ចឹមសត្វក្នុងតំបន់ការពារធម្មជាតិ គឺជាភាពវៃឆ្លាតរបស់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិដោយសារ ប្រើប្រាស់ចំនីធម្មជាតិ មានទីធ្លាធំទូលាយសម្រាប់សត្វបំលាស់ទី ធ្វើអោយសាច់ដុំសត្វរឹងមាំ ធន់នឹងជំងឺដង្កាត់នានា និងមានរសជាតិឆ្ងាញ់ ជាពិសេសអាចជួយដោះស្រាយជីវភាពប្រជាសហគមន៍បានល្អប្រសើរ។
តាមរយៈគម្រោងលើកកម្ពស់ជីវភាពភាពសហគមន៍(ការផ្តល់ពូជសត្វចិញ្ចឹម)ក្រសួងបរិស្ថាន បានផ្តល់ពូជសត្វតាមរយៈមន្ទីរបរិស្ថានខេត្តព្រះវិហារ បានគោចំនួន ៣០៧ក្បាល ជូនសហគមន៍តំបន់ការពារធម្មជាតិចំនួន ៩សហគមន៍ ពូជក្របី ចំនួន ៣០ក្បាល ជូនសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣សហគមន៍ ពូជពពែ ចំនួន ១០ ក្បាល សម្រាប់សហគមន៍ជាំពេន ពូជជ្រូក ចំនួន ៥៧ ក្បាល សម្រាប់សហគមន៍ប្រាសាទភ្នំក្រៀល ១៩គ្រួសារ និង ពូជមាន់ ចំនួន ៨៥០គីឡូក្រាម សម្រាប់ ៧ សហគមន៍ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Back to top button