ព័ត៌មានជាតិ

គណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន (Jiang Zemin)

នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ គណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
មរណភាពរបស់ ឯកឧត្តម ជាំង ជីមីន គឺជាការបាត់បង់រដ្ឋបុរសដ៏ឆ្នើមរបស់ចិន ដែលបានលះបង់ពេលវេលាស្ទើរពេញមួយជីវិត ដើម្បីបុព្វហេតុជាតិអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រទេសចិនឱ្យមានការរីកចម្រើនកិត្យានុភាព និងឧត្តមភាពដ៏ខ្លាំងក្លានៅក្នុងតំបន់ និងសកលលោក។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព ឯកឧត្តម ជាំង ជីមីន និងប្រជាជនចិន ចំពោះការបាត់បង់ ឥស្សរជនដ៏ឆ្នើមនេះ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Back to top button