ព័ត៌មានជាតិ
នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការCIAT បានរៀបចំទិវាបង្ហាញបច្ចេកទេសពង្រីកពូជដំណាំដែលមានសុខភាពល្អក្នុងផ្ទះសំណាញ់

ថ្ងៃអង្គារ ១៣កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអង្គការCIAT បានរៀបចំទិវាបង្ហាញបច្ចេកទេសពង្រីកពូជដំឡូងមីដែលមានសុខភាពល្អក្នុងផ្ទះសំណាញ់ និងពិសោធន៍ពូជដំឡូងមីធន់ទ្រាំនឹងជំងឺម៉ូសាអ៉ិក (CMD) និង ជំងឺកញ្ចុំស្លឹក (CWBD) នៅសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ ក្រោមអតិបតីភាពលោក គុយ ហួត អគ្គនាយករង និងជាដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ តំណាងចូលរួមក្នុងទិវាបង្ហាញ រួមមានលោកនាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៌កសិកម្មកម្ពុជា និងតំណាងអញ្ជេីញមកពីស្ថាប័នពាក់ព័ន្ធរួមមានមន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង បាត់ដំបង ប៉ៃលិន ព្រះវិហារ កំពង់ធំ និងបន្ទាយមានជ័យ CIAT,GIZ, ស្ថាប័នស្រាវជ្រាវមកពីប្រទេសវៀតណាម និងប្រទេសឡាវ មាន HLARC and AGI NAFRI
អាជីវករប្រមូលទិញដំឡូងមី និង កសិករដាំដំឡូងមីមកពីខេត្តបាត់ដំបង ឧត្តមានជ័យ កំពង់ចាមនិងកំពង់ធំ សរុបចំនួន ៥២ រូប។ គោលបំណងនៃទិវាបង្ហាញគឺដើម្បីផ្សព្វផ្សាយបច្ចេកទេសនិងអត្ថប្រយោជន៌នៃការពង្រីកពូជដំឡូងមីក្នុងផ្ទះសំណាញ់ និងពូជដំឡូងមីថ្មីដែលមានសុខភាពល្អ ធន់នឹងជំងឺម៉ូសាអុីក និងជំងឺរួញស្លឹក និងការប្រប្រួលអាកាសធាតុដល់អ្នកចូលរួមទាំងអស់។ 














