ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៤០០ខ្នង នៅតំបន់ដីសម្បទានសម្រាប់អតីតយុទ្ធជន និងគ្រួសារ ស្ថិតនៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

 

 

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អម សុភា អភិបាលខេត្តកំពង់ឆ្នាំង តំណាង​ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៤០០ខ្នង នៅតំបន់ដីសម្បទានសម្រាប់អតីតយុទ្ធជន និងគ្រួសារ ស្ថិតនៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារសមាគមអតីតយុទ្ធជនដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ជា សុវណ្ណទុម អភិបាលស្រុកសាមគ្គីមានជ័យ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក(ដ.ន.ស.ភ) និងកងកម្លាំងប្រចាំការតំបន់ដីសម្បទាន។

លោក អម សុភា បានពាំនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល ឲ្យរៀបចំផ្ទះគម្រូមានដំណាំ ចិញ្ចឹមសត្វមាន់ និងស្រះត្រី ដោយលោកអភិបាលរងខេត្ត បានទំនាក់ទំនងមន្ទីរកសិកម្មឲ្យរៀបចំស្រះចិញ្ចឹមត្រី និងរដ្ឋបាលស្រុករៀបចំដើមចេក អំពៅ ស្លឹកគ្រៃ ទ្រុងមាន់ និងមាន់។ល។

  1. ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បានចុះពិនិត្យទីតាំងផ្ទាល់ ដែលនឹងត្រូវរៀបចំពិធីចាប់ឆ្នោតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Back to top button