ព័ត៌មានគ្រីស្ទាន

ដើមកំណើតពិភពលោក និងដើមកំណើតមនុស្សលោក កំណើតពិភពលោក

កាលពីដើមដំបូងបង្អស់ ព្រះ‌ជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីនៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។
ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ ព្រះ‌ជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះ‌ជាម្ចាស់ហៅពន្លឺថា “ថ្ងៃ” និងហៅភាពងងឹតថា “យប់”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីមួយព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរមានលំហមួយដ៏រឹង‌មាំនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ ព្រះ‌ជាម្ចាស់បានបង្កើតលំហដ៏រឹង‌មាំនោះ ព្រះអង្គញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើ នោះក៏កើតមានដូច្នោះមែន។ ព្រះ‌ជាម្ចាស់ហៅលំហដ៏រឹង‌មាំនោះថា “មេឃ”។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីពីរ។
ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរឲ្យទឹកដែលនៅពីក្រោមមេឃផ្តុំគ្នានៅកន្លែងតែមួយ និងឲ្យផ្នែកគោកលេចចេញមក!» នោះក៏កើតមានដូច្នោះមែន។ ព្រះ‌ជាម្ចាស់ហៅផ្នែកគោកនោះថា “ដី” រីឯផ្ទៃទឹកវិញ ព្រះអង្គហៅថា “សមុទ្រ”។ ព្រះ‌ជាម្ចាស់ទតឃើញថា ដី និងសមុទ្រល្អប្រសើរហើយព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរមានតិណ‌ជាតិ ធញ្ញជាតិដែលមានគ្រាប់ពូជ និងរុក្ខ‌ជាតិដែលមានផ្លែដុះចេញពីដី បង្កើតផលនៅលើផែនដីតាមពូជរបស់វា និងមានគ្រាប់បន្តពូជ» នោះក៏កើតមានដូច្នោះមែន គឺតិណ‌ជាតិ ធញ្ញជាតិដែលមានគ្រាប់បន្តពូជ តាមពូជរបស់វា និងរុក្ខ‌ជាតិដែលមានផ្លែ មានគ្រាប់បន្តពូជ តាមពូជរបស់វា ដុះចេញពីដីមក។ ព្រះ‌ជាម្ចាស់ទតឃើញថា អ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបី។
ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ ហើយធ្វើជាដុំពន្លឺនៅលើមេឃ សម្រាប់បំភ្លឺផែនដី» នោះក៏កើតមានដូច្នោះមែនព្រះ‌ជាម្ចាស់បានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់‌គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់‌គ្រងនៅពេលយប់។ ព្រះអង្គក៏បង្កើតផ្កាយទាំង‌ឡាយដែរ។ ព្រះ‌ជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាស ដើម្បីបំភ្លឺផែនដី ដើម្បីគ្រប់‌គ្រងនៅពេលថ្ងៃ នៅពេលយប់ និងដើម្បីញែកពន្លឺចេញពីភាពងងឹត។ ព្រះ‌ជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីបួនព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរមានសត្វរស់‌រវើកយ៉ាងច្រើនកុះ‌ករនៅក្នុងទឹក និងមានបក្សា‌បក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
ព្រះ‌ជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើក‌រវ័ណ្ឌពាស‌ពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សា‌បក្សី តាមពូជរបស់វាដែរ។ ព្រះ‌ជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ព្រះ‌ជាម្ចាស់ប្រទានពរដល់វា ដោយមានព្រះ‌បន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាស‌ពេញក្នុងទឹកសមុទ្រ ហើយឲ្យបក្សា‌បក្សីបានកើនច្រើនឡើងលើផែនដីដែរ»។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរមានសត្វផ្សេងៗកើតចេញពីដីតាមពូជរបស់វា គឺមានសត្វស្រុក សត្វលូនវារ សត្វព្រៃ តាមពូជរបស់វា» នោះក៏កើតមានដូច្នោះមែន។ ព្រះ‌ជាម្ចាស់បានបង្កើតសត្វព្រៃតាមពូជរបស់វា សត្វស្រុក តាមពូជរបស់វា និងសត្វលូនវារទាំងប៉ុន្មាននៅលើដី តាមពូជរបស់វាដែរ។ ព្រះ‌ជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងបង្កើតមនុស្សជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សា‌បក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»ព្រះ‌ជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះ‌ជាម្ចាស់ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី។ព្រះ‌ជាម្ចាស់បានប្រទានពរឲ្យគេ គឺព្រះអង្គមានព្រះ‌បន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាស‌ពេញលើផែនដី ហើយត្រួត‌ត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សា‌បក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «មើល៍ យើងប្រគល់ធញ្ញជាតិទាំងប៉ុន្មាន ដែលមានគ្រាប់ពូជដុះនៅពាស‌ពេញលើផែនដី និងដើមឈើដែលមានផ្លែមានគ្រាប់បន្តពូជឲ្យអ្នករាល់គ្នាធ្វើជាអាហារ យើងក៏ឲ្យស្មៅខៀវខ្ចីទាំងប៉ុន្មានដល់សត្វព្រៃទាំងអស់ ដល់បក្សា‌បក្សីទាំងអស់នៅលើមេឃ ដល់សត្វទាំងអស់ដែលលូនវារនៅលើដី គឺដល់សត្វទាំងប៉ុន្មានដែលមានដង្ហើមជីវិត ធ្វើជាអាហារដែរ» នោះក៏កើតមានដូច្នោះមែន។
ព្រះ‌ជាម្ចាស់ទតឃើញអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក ព្រះអង្គឈ្វេងយល់ថាល្អប្រសើរបំផុតហើយ។ ពេលនោះ មានល្ងាច មានព្រឹក គឺជាថ្ងៃទីប្រាំមួយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Back to top button